ព័ត៌មានទាន់ហេតុការណ៍៖

ឈប់ម៉ូតូចុចទូរស័ព្ទត្រូវជនសង្ស័យឆក់បានសម្រេចផ្អេីលសមត្ថកិច្ចពោធិ៍សែនជ័យនិងសែនសុខ

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់ខណៈកំពុងឈប់ម៉ូតូចុចទូរស័ព្ទផ្ញេីរីផតទៅក្រុមការងារស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយឆក់យកទូរស័ព្ទបានសម្រេចហេីយគេចខ្លួនបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២០​ នៅផ្លូវបេតុងក្រោយវត្តអង្គតាមិញ​ ក្នុងភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

តែដោយសារLocationនៅលោតជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចតាមស្រាវជ្រាវបន្ត។

តាមប្រភពព័ត៌មានពីនារីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានឈប់ម៉ូតូនៅចិញ្ចេីមផ្លូវដើម្បីផ្ញេីរីផតចូលគ្រុបការងារស្រាប់តែភ្លាមនោះមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿងមកពីក្រោយឆក់យកទូរស័ព្ទរបស់គាត់បានសម្រេចរួចបន្ថែមល្បឿនម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។
ភ្លាមនោះជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចដេីម្បីធ្វើការស្រាវជ្រាវតាមlocation រហូតមកដល់ព្រំប្រទល់សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ទេីបសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយសមត្ថកិច្ចខណ្ឌសែនសុខតាមស្រាវជ្រាវបន្ត។

នារីរងគ្រោះបានបញ្ជាក់ថា​ ទូរស័ព្ទដែលជនសង្ស័យឆក់យកទៅនោះម៉ាកសាំសុង។
ដោយសារតែរង់ចាំកម្លាំងប៉ុស្តិ៍អូរបែកក្អមយូរពេក កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យក៏មិនហ៊ានចូល ហើយជនសង្ស័យក៏បិទlocation លែងដំណេីរការ​ទៅ។ ក្រោយមកសមត្ថកិច្ចបានត្រឹមនាំជនរងគ្រោះទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ចោមចៅទី១ប៉ុណ្ណោះ៕

ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖