ព័ត៌មានទាន់ហេតុការណ៍៖

ចាន់ រតនា បង្ហោះទង់ជាតិកម្ពុជាក្នុងព្រឹត្តិការណ៍របស់ ONE Championship’s ‘COLLISION COURSE’​​ នៅប្រទេស សិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ថ្ងៃទី ១៧ ខែធ្នួ ឆ្នាំ ២០២០ ទូតសុឆន្ទៈរបស់សែលកាត និងក៏ជាអ្នកប្រដាល់ទម្ងន់ស្រាល លោក ចាន់រតនា ដែលប្រិយមិត្តនិយមស្នេហាវិស័យប្រដាល់ នឹងរង់ចាំតាមដានការប្រកួតរបស់​លោក នៅយប់ថ្ងៃស្អែក (ថ្ងៃសុក្រទី ១៨ ធ្នូ) ខណៈពេលដែលរូបលោកនឹត្រូវប្រឈមមុខជាមួយជើង​ខ្លាំង​មកពី​ចិន Xie Wei នៅក្នុងការប្រកួតរបស់ ONE: COLLISION COURSE នៅឯកីឡដ្ឋាន Singapore Indoor

រតនា និង Xie នឹងបើកការប្រកួតនៅលើឆាកនៅវេលាម៉ោង ៧:៣០ នាទី។ (ពេលវេលានៅប្រទេសកម្ពុជា) ហើយការប្រកួតនេះនឹងមានការប្រកួតដែលមានឈ្មោះល្បីបន្ថែមចំនួន ៥ប្រកួតផ្សេងទៀតលំដាប់ពិភពលោកក្នុងសិល្បៈក្បាច់គុនចម្រុះ

 

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះ ក៏មានប្រដាល់ជើងឯកមានឈ្មោះថាONE Light Heavyweight Kickboxing World Champion ដែល Roman Kryklia ការពារខ្សែក្រវាត់របស់ខ្លួនជាមួយកីឡាករ Andrei“ Mister KO” Stoica ដែលជាការប្រកួតដែលរង់ចាំជាយូរមកហើយ។

 

គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍​បន្ទាប់ពីព្រឹត្តិការណ៍​ធំ ជាការប្រកួតជើងឯកពិភពលោក ONE Bantamweight Muay Thai​​ កីឡាប្រដាល់ Nong-O Gaiyanghadao នឹងការពារខ្សែក្រវ៉ាត់របស់ខ្លួនជាមួយ Rodlek PK.Saenchai Muaythaigym ដែលជាម្ចាស់ជើងឯក ONE Bantamweight Muay Thai

 

រតនា បានចាប់ផ្តើមរៀនគុនខ្មែរ តាំងពីអាយុ ១៧ ឆ្នាំ និងបានចូលរួមក្នុងកម្មវិធី ONE Championship ក្នុងឆ្នាំ ២០១៤ ។

 

អ្នកប្រដាល់ដ៏ឆ្នើមរូបនេះ ធ្លាប់បានប្រកួតនៅ ONE ចំនួន ៩ ដង និងបានឈ្នះបាន ២១៥ ដងពេញមួយអាជីពក្នុងការប្រកួតគុនខ្មែរ ។

 

ប្រសិនបើលោកឈ្នះការប្រកួតនៅថ្ងៃស្អែក ដោយផ្ដួលគូប្រកួតឲ្យសន្លប់នោះ រតនានឹងត្រូវប៉ះជាមួយ Gianna Subba សម្រាប់ការផ្តួលដៃគូឲ្យសន្លប់ច្រើនបំផុតក្នុងប្រវត្តិទម្ងន់ស្រាលរបស់

ONE និងទទួលបាននាមក្នុងការឈ្នះការប្រកួតក្បាច់ប្រដាល់ចម្រុះលើកទី ៤ ជាប់ៗគ្នា។​​


ក្រុមហ៊ុនសែលកាត បានប្រកាសលោក រតនា ជាទូតសុឆន្ទៈជាផ្លូវការកាលពីខែសីហាកន្លងទៅ ដែលជាផ្នែកមួយនៃភាពជាដៃគូកាន់តែធំទូលាយជាមួយ ONE Championship ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានកីឡាធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី។


លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងារសែលកាតទាំងមូល នឹងរង់ចាំមើលការប្រយុទ្ធនេះផ្ទាល់តាម ONE Super App និងនៅចាំអបអរសាទរ។


លោក Watson បានមានប្រសាសន៍បន្តថា“ នេះគឺជាការប្រកួតដ៏ធំដំបូងបង្អស់របស់លោក​ រតនា ចាប់តាំងពីបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនសែលកាត ហើយយើងនាំលើកទង់ជាតិនឹងជាមួយគាត់ ហើយជូនពរគាត់ឱ្យមានការប្រយុទ្ធដ៏ល្អ” ។

 

យើងពិតជាមានមោទនភាពចំពោះលោក រតនា និងសមិទ្ធិផលរបស់លោក ហើយក៏នឹងចូលរួមដូចជាក្រុមគ្រួសាររបស់លោក យើងជាមួយនឹងសហគមន៍គុនខ្មែរទាំងមូល ងរីករាយ​ជាមួយគ្នា” ។

 

សែលកាត កំពុងត្រៀមបញ្ចេញវីដេអូដ៏ពិសេសមួយ របស់រតនា នៅប្រទេសសឹង្ហបូរី ខណៈពេលដែលគាត់ត្រៀមខ្លួនសម្រាប់ការប្រកួតនេះ។ លោករតនា ក៏ត្រូវបានបង្ហាញនៅក្នុងខ្សែវីដេអូវីឌីអូ ដែលចាក់ផ្សាយលើទំព័រហ្វេសប៊ុកសែលកាត រហូតដល់ថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ ។


អតិថិជនសែលកាត អាចមើលការប្រកូតថ្ងៃស្អែកដោយផ្ទាល់ក្នុង ONE Super App តាមរយៈកម្មវិធីសែលកាត Cellcard App។ ដោយគ្រាន់តែចូលទៅកាន់កម្មវិធីសែលកាត សូមចុចរកពាក្យ ស្វែងរក ពាក្យ រឿង និងប៊ូតុង ONE ដែលនឹងផ្តល់សិទ្ធិចូលទៅកាន់មាតិកាប្រកួតភ្លាមៗ រាប់បញ្ចូលទាំងការប្រកួតរបស់ រតនា ផងដែរ។

 

រាល់ការប្រកួតដែលបានគ្រោងទុកសម្រាប់ ONE: COLLISION COURSE លោកអ្នកអាចមើលបានដោយផ្ទាល់ ដោយគ្រាន់តែចុចលើ ONE Super App


ចែករំលែក៖