ប្រទេសឥណ្ឌាបានចូលរួមការប្រណាំងជាមួយប្រទេស៥ទៀតដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួត Asian Cup ឆ្នាំ២០២៧ ដែលជាការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់ទ្វីបអាស៊ី ខណៈដែលខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ការទទួលស្គាល់កីឡាអន្តរជាតិ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន AFP ដែលសារព័ត៌មាន CNA បានផ្សាយបញ្ជាក់បន្ថែមកាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២០។
អារ៉ាប៊ីសាអ៊ូឌីត និងកាតាបានឈានដល់ភាពបរាជ័យជាផ្លូវការ ហើយអ្នកនាំពាក្យសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) បាននិយាយថា ឯកសាររបស់ប្រទេសនេះនឹងត្រូវបញ្ជូនទៅសហព័ន្ធបាល់ទាត់អាស៊ីនៅសប្តាហ៍នេះ។ ចំណែកប្រទេសអុីរ៉ង់ និងអ៊ូសបេគីស្ថានក៏បានអះអាងដែរថា ពួកគេនឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះដែរ។
ប្រទេសឥណ្ឌាដែលធ្លាប់គេហៅថា “បាល់ទាត់ដែលកំពុងដេកលក់” ត្រូវបានអតីតប្រធាន FIFA លោក Sepp Blatter បានបង្កើនចំណាប់អារម្មណ៍របស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអាយុក្រោម១៧ឆ្នាំកាលពីឆ្នាំ២០១៧ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Asian Women’s Asian ២០២២ អូឡាំពិកឆ្នាំ២០៣២ និងការប្រកួតបាល់ទាត់នារីអាយុក្រោម១៧ ឆ្នាំ២០២១ សុទ្ធតែត្រូវបានឥណ្ឌាពិចារណាដេញថ្លៃធ្វើជាម្ចាស់ផ្ទះផងដែរ។
លោក Praful Patel ប្រធាន AIFF បាននិយាយថា ការដេញថ្លៃពានរង្វាន់ Asian Cup នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះក្លាយជាប្រទេសបាល់ទាត់ដែលកំពុងរីកចម្រើន។ លោក Patel បានអះអាងថា “យើងពិនិត្យមើលវាជាវិជ្ជមានយើងមើលវាយ៉ាងខ្លាំង។ ខ្ញុំគ្មានការសង្ស័យទេនៅក្នុងគំនិតរបស់ខ្ញុំថាប្រទេសឥណ្ឌាក្នុងនាមជាប្រទេសបាល់ទាត់មួយនៅឆ្នាំ២០២៧ គួរតែត្រៀមខ្លួនមិនត្រឹមតែធ្វើជាម្ចាស់ផ្ទះនោះទេ ប៉ុន្តែត្រូវចូលរួមនៅក្នុងទាំងអស់គ្នាផងដែរ” ។
រដ្ឋមន្រ្តីកីឡាលោក Kiren Rijiju បាននិយាយថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ប្រទេសឥណ្ឌាដែលមានប្រជាជនចំនួន១,៣ពាន់លាននាក់ ជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកលំដាប់ទី២មួយនេះ។
បច្ចុប្បន្នបុរសឥណ្ឌាស្ថិតក្នុងចំណាត់ថ្នាក់ទី១០៤នៃតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA ប៉ុន្តែប្រទេសនេះកំពុងទទួលបានការចាប់អារម្មណ៍ជាអន្តរជាតិកាន់តែខ្លាំងឡើងចាប់តាំងពីការបើកសម្ពោធពានរង្វាន់លីកកំពូលឥណ្ឌាកាលពីឆ្នាំ២០១៤ ៕
ដោយ៖ភារៈ