កម្លាំងប៉ូលិសបារាំងបានឲ្យដឹងថា មានមនុស្ស២នាក់រងរបួសនិងពីរនាក់ស្លាប់ ក្នុងនោះ មានជនដៃដល់និងភរិយា ។
តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា កាលពីយប់ថ្ងៃទី១៧ខែធ្នូ បុរសវ័យ៥៨ឆ្នាំម្នាក់ ជាអតីតមន្ត្រីគ្រប់គ្រងក្នុងតំបន់ បានចាប់ប្រពន្ធធ្វើជាចំណាប់ខ្មាំង នៅក្នុងក្រុមហ៊ុន។
នៅកន្លែងកើតហេតុសាក្សីបាន ឲ្យដឹងថា មានមនុស្សពីរនាក់រងរបួសនៅនឹងកន្លែងកើតហេតុ។ ក្រោយមកប៉ូលិសក៏បានរកឃើញសាកសពជនដៃដល់ និងភរិយា ហើយតាមការសន្និដ្ឋាន ជនដៃដល់បាញ់សម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនតាមក្រោយ។
នៅពេលហេតុការណ៍កើតឡើង មានមនុស្សជាច្រើន នៅទីនោះប៉ុន្តែ ត្រូវជនដៃដល់ចាប់ធ្វើជាចំណាប់ខ្មាំង ។ កម្លាំងប្រឆាំងភេរវកម្មបារាំងបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីទប់ស្កាត់ស្ថានការណ៍។
តាមសារព័ត៌មានបារាំង ជនដៃដល់ចាប់ប្រពន្ធធ្វើជាចំណាប់ខ្មាំង គឺក្នុងពេលដែលប្រពន្ធកំពុងតែធ្វើលិខិត លែងលះគ្នា។ កន្លងមកជនដៃដល់ធ្លាប់ ប្រឈមផ្លូវច្បាប់ដោយប្រើអំពើហិង្សាក្នុងគ្រួសារ៕ ដោយ៖ធី រីណា
រូបភាព៖thoidai