ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ បានដឹកនាំក្រុមការងារយេនឌ័រ សហការជាមួយអង្គភាពសាមី(ការិយាល័យគណនេយ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ) តំណាងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខមន្ត្រីចំនួន៣នាក់មានដូចខាងក្រោម៖
ការិយាល័យគណនេយ្យ: លោកស្រីវរសេនីយ៍ទោ ស៊ាង សុផល នាយរងការិយាល័យ សម្រាលមាតុភាពនៅមន្ទីរពេទ្យកាល់ម៉ែត ទទួលបានថវិកាពីលោកស្នងការចំនួន ៥០០, ០០០រៀល
ថវិកាសមាគមនារីចំនួន ៥០០, ០០០រៀល និងថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន ៥០,០០០រៀល។
អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ: លោកស្រីអនុសេនីយ៍ទោ សុិន សុជាតា មន្ត្រីបនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាប១ សម្រាលមាតុភាពដោយការវះកាត់នៅមន្ទីរពេទ្យកាលម៉ែតទទួលបានថវិកាពីលោកស្នងការចំនួន៥០០ ០០០រៀល, ថវិកាសមាគមនារីចំនួន៥០០ ០០០រៀល, ថវិកាលោកអធិការចំនួន២០០ ០០០រៀល, ថវិកាប៉ុស្តិ៍កាកាប១ចំនួន៥០០ ០០០រៀល, ថវិកាលោកស្រីបូ សុីនួន១០០ ០០០រៀល, ថវិកា លោកស្រីឆេង សារ៉េត ៥០ ០០០រៀល។
អធិការដ្ឋាននគរបាលខណ្ឌចំការមន : លោកស្រីអនុសនីយ៍ឯក សុខ ផានិត្យ (កូនស្លាប់ក្នុងផ្ទៃ)ទទូលបាននូវថវិកាឧបត្ថម្ភនិងសម្ភារមួយចំនួនដូចខាងក្រោម: ថវិកាលោកស្នងការចំនួន ៤០០ ០០០រៀល, ថវិកាសមាគមនារី ចំនួន៤០០ ០០០ រៀល, ថវិកាលោកស្រីឆេង សារ៉េត ៥០ ០០០រៀលព្រមទាំងសម្ភាររបស់លោកស្នងការមួយចំនួនទៀត ។
ក្នុងឱកាសនោះដែរមន្ត្រីទាំងអស់ក៏បានថ្លែងអំណរគុណចំពោះលោកស្នងការ សូមទទួលបាននូវសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន៕
ដោយ៖ សិលា