ព័ត៌មានទាន់ហេតុការណ៍៖

តើចុងសប្តាហ៍នេះលោកអ្នកបានជ្រើសរើសកន្លែងសម្រាប់ធ្វើដំណើរកម្សាន្តហើយឬនៅ?

ចែករំលែក៖

ខេត្តព្រះស៊ីហនុ ៖ បើយោងតាមមន្ទីទេសចរណ៍ខេត្តព្រះសីហនុ
ទេសចរណ៍កោះរ៉ុងក្រុមការងារគ្រប់គ្រងបណ្តាញសង្គមក្រសួងទេសចរណ៍ ជាមួយរូបភាពថតដោយ Phallaaloo បានបញ្ជាក់ និងបង្ហាញអំពីទិដ្ឋភាពទីនេះយ៉ាងដូច្នេះថា កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ ប្រមាណ៤០គីឡូម៉ែតពីឆ្នេរសមុទ្រក្រុងព្រះសីហនុប្រទេសកម្ពុជា។ កោះរ៉ុងគឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែរកាយតាមកោះ។ កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់សមុទ្រនៅក្នុងព្រះរាជាណាក្រកម្ពុជាដែលជាកន្លែងដ៏ល្អមួយសម្រាប់ភ្ញៀវទេសចអាចមកស្នាក់នៅដើម្បីកាត់ស្រេ្តស ដើរផ្សងព្រេង បោះជំរុំ និងហែលទឹកលេង ពីព្រោះកោះនេះសំបូរទៅដោយធនធម្មជាតិ។ ក្រៅពីនេះទៀត កោះរ៉ុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរ៉ុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ការធ្វើដំណើរទៅកោះរ៉ុងត្រូវចំណាយរយៈពេលប្រមាន៤៥នាទីពីដីគោកក្នុងនៃក្រុងព្រះសីហនុ។
សូមទស្សនារូបភាពខាងក្រោមនេះ៕

ដោយ៖សិលា


ចែករំលែក៖