ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៨និង០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានក្រុមការងារ ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុង ភូមិ កុលក្រស្នារ សង្កាត់ ស្នោរ ខណ្ឌ កំបូល រាជធានីភ្នំពេញ។

  ក្នុងឱកាសនោះ សម្តេចភក្តី បានសំណេះសំណាលសាកសួរសុខទុក្ខ អំពីបញ្ហាសុខភាព អំពីជីវភាពប្រចាំថ្ងៃ មុខរបរ និងការងារបង្ករបង្កើនផល ក្នុងក្រុមគ្រួសារ  ក្នុងសហគមន៍  និងសភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានផងដែរ។

  សម្តេចប្រធានក្រុមការងារ ក៏បានជំរាបជូនដែរ  អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋក្រីក្រ កម្មករ បុគ្គលិក និងមន្រ្តីរាជការ….ជាពិសេស ក្នុងសភាពការណ៍បច្ចប្បន្ន ដែលប្រទេសជាតិកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវិបត្តិនៃ ជម្ងីរាតត្បាតកូវីដ-១៩។

  សម្តេច បានក្រើនរំលឹកឲ្យបងប្អូនយកចិត្តទុកដាក់ គោរពអនុវត្ត រាល់វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារ ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងគ្រួសារ និងសហគមន៍ផងដែរ …៕

ដោយ៖ សិលា


ចែករំលែក៖