ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនេីបបេីកបុកបង្គោលភ្លេីងនិងដេីមឈេីដួលរាបដល់ដី

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ដោយមានបុរសម្នាក់ទៀតរួមដំណេីរជាមួយសង្ស័យស្រវឹងស្រាបានបេីករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុកបង្គោលភ្លេីងរួចបន្តទៅបុកដេីមឈេីមួយដេីមទៀតបណ្តាលឲ្យដួលរាបដល់ដី តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២០​ នៅជិតច្រកចូលផ្សារទួលគោក​ តាមបណ្តោយផ្លូវលេខ២៨៩​ ក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីប​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2CB-4943​ បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏េរបង្កូចទៅខាងស្តាំដៃជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវនិងបុកដេីមឈើមួយដេីមទៀត។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញចរាចរណ៍ជេីងគោករាជធានីភ្នំពេញដេីម្បីមកធ្វេីការវាស់វែងរថយន្តខាងលេីទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕សុខា សែនជ័យ


ចែករំលែក៖