ភ្នំពេញ៖ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស បានបញ្ជាក់ថា ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកនេសាទ សូមយកចិត្តទុកដាក់បង្ការនិងប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០។
នៅថ្ងៃទី២៣-២៤ ខែធ្នូ ភាគខាងជើងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងភាគខាងត្បូងនៃប្រទេសកម្ពុជា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្មក្រវាញលើកទី២៣ ។ នៅថ្ងៃទី ២៥-២៩ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
– សីតុណ្ហភាពអតិបរមា មាន ពី ២៩-៣២ °C
នៅថ្ងៃ២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ ។ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២°C និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨ °c ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
នៅថ្ងៃទី ២៣-២៥ ខែធ្នូ មានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម ។ សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C និងសីតុណ្ហភាពអតិបរមា មានពី ២៤-២៧ °C។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °c
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C
នៅថ្ងៃទី ២៣-២៤ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ និងនៅលើផ្ទៃសមុទ្រអាច នឹងមានខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ។ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨ °c ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ប្រជាពលរដ្ឋ អ្នកដំណើរ និងអ្នកនេសាទ សូមយកចិត្តទុកដាក់បង្ការនិងប្រុងប្រយ័ត្នចំពោះខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ចាប់ពីថ្ងៃទី២៣-២៤ខែធ្នូ ៕
ដោយ៖សុខ ខេមរា