ព័ត៌មានទាន់ហេតុការណ៍៖

Tiger Woods និងកូនប្រុសបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ក្នុងព្រឹត្តិការណ៍ពិព័រណ៍ PNC Championship

ចែករំលែក៖

កីឡាករវាយកូនហ្គោលល្បី Tiger Woods និងកូនប្រុសរបស់លោកអាយុ១១ឆ្នាំឈ្មោះ Charlie បានបញ្ចប់ការតាមពីក្រោយអ្នកឈ្នះរង្វាន់Justin Thomas និងឪពុករបស់គេចំនួន៥លើកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍វាយកូនហ្គោលរយៈពេលថ្ងៃនៅរដ្ឋផ្លរីដា។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០។

លោក Tiger Woods បានវាយកូនហ្គោលបញ្ចូលទី១០គ្រាប់ក្នុងចំណោម៦២សម្រាប់ថ្ងៃទីពីរជាប់ៗគ្នាដើម្បីបញ្ចប់នៅថ្ងៃទី២០ក្នុងទម្រង់វាយហាក់ដូចមិនសូវបានល្អនៅ PNC Championship

ចំណែកក្រុម Justin Thomas បានឈ្នះដៃគូរកបាន១៥ក្នុងចំណោម៥៧គ្រាប់ដើម្បីឈ្នះពានរង្វាន់នៅ Orlando ដោយការប្រកួតជាមួយ Fiji’s Vijay Singh និងកូនប្រុសរបស់គាត់ Qass

លោក Tiger Woods មានអាយុ៤៤ឆ្នាំដែលជាម្ចាស់ជ័យលាភីដ៏សំខាន់ចំនួន១៥លើកបាននិយាយថាខ្ញុំមិន អាចពិព័ណ៌នាអំពីវាទេ។ គ្រាន់តែការពិតដែលថាយើងអាចមានបទពិសោធន៍នេះជាមួយគ្នាគឺកូនប្រុស និងខ្ញុំនោះគឺជាអនុស្សាវរីយ៍ពេញមួយជីវិតរបស់យើង

ព្រឹត្តិការណ៍ PNC Championship ឃើញកីឡាករវាយកូនហ្គោល២០នាក់ដែលបានឈ្នះទាំងជើងឯក ដោយបានអញ្ជើញការប្រកួតគឺចាប់ដៃគូជាមួយសមាជិកគ្រួសាររបស់ពួកគេ។

កីឡាករ Charlie Woods កូនប្រុសរបស់លោក Tiger Woods ដែលជាអ្នកប្រកួតប្រជែងក្មេងជាងគេក្នុងប្រវត្តិសាស្រ្តរយៈពេល២៥ឆ្នាំនៃការប្រកួតនេះក៏បានពាក់អាវមានហត្ថលេខារបស់ឪពុកគេ និងស្លៀកខោខ្មៅកាលពីថ្ងៃអាទិត្យផងដែរនៅពេលគេចូលរួមការប្រកួតនេះ ៕ដោយ៖ភារៈ


ចែករំលែក៖