ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិននៅថ្ងៃទី២១ខែធ្នូ (ត្រូវនឹងព្រឹកថ្ងៃទី២២ខែធ្នូ ម៉ោងនៅកម្ពុជា) បានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងផ្សាយផ្ទាល់តាមបណ្តាញព័ត៌មាននានា ដើម្បីពង្រឹងទំនុកចិត្តពលរដ្ឋអាមេរិក នាំគ្នាទៅចាក់វ៉ាក់សាំង។
តាមសារព័ត៌មានរ៉យទ័រ លោកបៃឌិន ប្រកាសថា នឹងផ្តល់អាទិភាពនៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ក្រោយការចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ ។ លោកបៃឌិនមានអាយុ ៧៨ឆ្នាំហើយ ស្ថិតនៅក្នុងចំណោមមនុស្សទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំង ។
ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ បានល្អបំផុត នៅពេលនេះលោកបៃឌិន ធ្វើយ៉ាងណាឲ្យពលរដ្ឋមានទំនុកចិត្តទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នា បញ្ចប់ការសង្ស័យពីកម្រិតសុវត្ថិភាពរបស់វ៉ាក់សាំង។
លោកបៃឌិន បានប្រកាសក្រោយចាក់វ៉ាក់សាំង ថា « ខ្ញុំចាក់វ៉ាក់សាំងដើម្បីបញ្ជាក់ដល់ពលរដ្ឋទាំងអស់ថាមិនមានអ្វីដែលគួឲ្យបារម្ភ សម្រាប់ការចាក់វ៉ាក់សាំងនោះឡើយ៕
ដោយ៖ធី រីណា(រូបភាព៖ Reuters)