ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ម្សិលមុិញ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយតំណាងក្រុមហ៊ុន Facebook ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំការងារបច្ចេកទេស សេចក្តីព្រាងគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់កំណត់ពន្ធលើសេវាឌីជីថល (Digital Services Tax) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរដែលមិនចុះបញ្ជីនៅកម្ពុជា។ កិច្ចប្រជុំបានពិភាក្សាស៊ីជម្រៅលើបទពិសោធន៍របស់ក្រុមហ៊ុន Facebook ជាមួយប្រទេសមួយចំនួននៅសកលលោក ប្រទេសសមាជិកអាស៊ាន និងគោលការណ៍ណែនាំអន្តរជាតិស្ដីពីពន្ធលើតម្លៃបន្ថែមរបស់អង្គការសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD)។
Minister Vandeth Chea Engages with Facebook Representatives on Digital Tax
Phnom Penh, December 21, 2020: Minister of Post and Telecommunications Vandeth Chea presided over a virtual discussion with Facebook representatives on cooperation in drafting technical, policy and regulation frameworks for digital services taxation on major tech companies with no local presence in Cambodia. The discussion highlighted Facebook’s past experiences with other countries globally and in ASEAN, and the OECD’s international VAT/GST guidelines.៕
ប្រភព៖ក្រសួងប្រៃសណីយ៍