ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៣:៣០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ទី១-ឈ្មោះ LiLin Wei ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុមទី១៧ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
ទី២-ឈ្មោះ Wang Xiang Ying ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុមទី១៧ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
+វត្ថុតាងរួមមាន៖
– ម្សៅពណ៌ស ចំនួន ១២កញ្ចប់ ទម្ងន់សុទ្ធ ២៩.៨៣ក្រាម
– ម្សៅពណ៌ប្រផេះ ចំនួន ១៨កញ្ចប់ ទម្ងន់សុទ្ធ ៣០.៦៦ក្រាម
– ម្សៅពណ៌លឿង ចំនួន ៦ កញ្ចប់ ទម្ងន់សុទ្ធ ១០.៣៤ក្រាម
– ដែកកេះ ចំនួន ០២
– ទូរស័ព្ទដៃ ចំនួន ០២គ្រឿង
– ជញ្ជីងថ្លឹង ចំនួន ០១ ៕ ឆ្លាម សមុទ្រ