ព័ត៌មានទាន់ហេតុការណ៍៖

ឃើញម៉ូតូគេទុកនៅមុខផ្ទះមានឱកាសល្អកាច់សោ.កជិះរត់គេចខ្លួនតែរត់មិនរួចពីសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះបានសម្រេចរួចហើយជិះរត់គេចខ្លួន តែត្រូវបានម្ចាស់ផ្ទះស្រែកថាចោរៗ ភ្លាមនោះត្រូវបានសមត្ថកិច្ចឃើញក៏ដេញតាមចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី២២ ខែឆ្នូឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីជនសង្ស័យបានឲ្យដឹងថា មុនដំបូងឡើយខ្លួនបានដើរតាមផ្លូវក៏ឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-3660 ត្រូវម្ចាស់ផ្ទះទុកចោលនៅមុខផ្ទះ។ដោយឃើញឱកាសល្អខ្លួនក៏បានធ្វើសកម្មភាពកាច់សោម៉ូតូបានសម្រេចតែត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកថាចោរៗផ្អើលដល់សមត្ថកិច្ចធ្វើការដេញចាប់ខ្លួនបានតែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពកាច់កម៉ូតូនៅចំណុចផ្លូវ លេខ១០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។បន្ទាប់ពីសមត្ថកិច្ចទទួលសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះភ្លាមសមត្ថកិច្ចបានកំណត់មុខសញ្ញាតាមចាប់ខ្លួនជនសង្ស័យបានភ្លាមៗនៅចំណុចផ្លូវភ្នំពេញ-ហាណូយ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងសោសម្រាប់កាច់កម៉ូតូ១ដើមយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់យកទៅប្រើប្រាស់វិញជាធម្មតា៕ផេង ភាព


ចែករំលែក៖