ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធខ្មែរកីឡាហែលទឹក បើកវគ្គបង្រៀនហែលទឹកដល់និស្សិតនាយទាហានសកម្ម នៅសាលានាយទាហានសកម្មត្មាតពងរយៈពេលមួយសប្តាហ៍

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក សហការជាមួយសាលានាយទាហានសកម្ម បានពិធីបើកវគ្គបង្រៀនហែលទឹក ដល់និស្សិតនាយទាហានសកម្មជំនាន់ទី២១ ចំនួន១១៩នាក់ក្រោមអធិបតីភាពលោក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកតំណាងឲ្យលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២០។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា វគ្គនេះក្រោមសហការជាមួយសាលានាយទាហានសកម្ម និងសហព័ន្ធខ្មែរកីឡាហែលទឹកដោយសហព័ន្ធបានបញ្ជូនគ្រូឧទ្ទេស៣រូបមានលោកគ្រូ នាង សូរិទ្ធិយ៉ា លោកចេង ពិរោធ និងលោកឆោម ចាន់ថុន សម្រាប់នាយទាហានសកម្មជំនាន់ទី២១ ចំនួន១១៩នាក់ដែលមានរយៈពេល៧ថ្ងៃ យើងធ្វើការបង្រៀនតែពេលព្រឹក ចំណែកពេលរសៀលនាយទាហានសកម្មអនុវត្តដោយខ្លួនឯងផ្ទាល់សាលានាយទាហានសកម្មត្មាតពង។
លោកបានបន្តថា គោលបំណងសំខាស់របស់សហព័ន្ធអនុញ្ញាតឲ្យទៅគ្រូឧទ្ទេស៣រូបដោយសារតែសាលានាយទាហានសកម្មត្មាតពងធ្លាប់ធ្វើការជាមួយសហព័ន្ធជាយូរមកហើយជាមួយលោកព្រឹទ្ធាចារ្យ ហែម ថន ចុះទៅបង្រៀនផ្ទាល់ ឥឡូវនេះរូបលោកផ្ទាល់សម្រាប់ឆ្នាំ ២០២០ក្នុងឳកាលពិធីបើកលោក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មបានបញ្ជាក់ថា យើងនឹងអាចចុះកិច្ចព្រមព្រៀងជាមួយគ្នា (MOU)នាពេលអនាគតទៅមុខក្នុងការបើកវគ្គ និងបង្រៀនហែលទឹកដល់និស្សិតនាយទាហានសកម្ម។

លោកអគ្គបន្ថែមទៀតថា នេះជំហានថ្មីមួយទៀតដែលសហព័ន្ធកំពុងតែប្រឹងប្រែងចូលរួមនៅក្នុងវិស័យរបស់រដ្ឋជាពិសេសខាងយោធាដើម្បីជួយរួមចំណែកបណ្តុះបណ្តាលបច្ចេកទេស ជំនាញប្រើប្រាស់ចាំបាច់ដល់នាយទាហានហើយជាកិតិ្តយសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក៕

ដោយ៖សិលា


ចែករំលែក៖