ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម ៖ រហូតដល់ម៉ោង១១និង៣០ ព្រឹក​ថ្ងៃទី២៤ ពុំរកឃេីញករណីជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ទេ និង​មានជាសះស្បេីយ​២នាក់

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង ១១និង៣០ ព្រឹក​ ថ្ងៃទី ២៤ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ទេ និង​ មានជាសះស្បេីយ​២នាក់ ​ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៣៦៣នាក់ ដដែល​ ចំនួនសំរាកពេទ្យ​នៅសល់ ១២នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ៣៥១នាក់ ​និង ស្លាប់គ្មាន។
ជំងឺកូវីដ-១៩​ នៅតែបន្តគំរាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 276081 ស្មេីនឹង​ 16433 ក្នុង១លាន នាក់ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ៖ សិលា


ចែករំលែក៖