ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០
លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់លោក សុខ ពេញណន នាយករដ្ឋបាលស្តីទីសាលាក្រុង នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនក្រុមការងារចំរុះរបស់រដ្ឋបាលក្រុង ដែលកំពុងឈរជើងប្រចាំការនៅមណ្ឌលចត្តាឡីស័ក កម្រិត២ (QC2) ក្នុងក្រុងប៉ោយប៉ែត ចំនួន៣មណ្ឌល គឺ ៖
១- មន្ទីរពេទ្យបង្អែកប៉ោយប៉ែត
២- មណ្ឌលសុខភាពប៉ោយប៉ែត១
៣- វិទ្យាល័យនិមិត្ត
ដោយក្នុងមួយគោលដៅក្រុមការងារទទួលបាន ថវិកា១,០០០,០០០រៀល អង្ករ៥០គីឡូក្រាម ត្រីខ ១កេសធំ មី១កេសធំ ទឹកសុទ្ធមួយចំនួន សម្រាប់ដោះស្រាយចំពោះមុខ អាហាររួមប្រចាំថ្ងៃ៕
ដោយ៖សិលា