ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានបន្តក្រើនរំលឹក ដល់បងប្អូនជនរួមជាតិ អំពីវិធីបង្ការជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ ៖ ក្នុងនោះសម្ដេចបានមានប្រសាសន៍លើកឡើងថា ,
– ត្រូវរក្សារគម្លាតពីមនុស្សម្នាក់ទៅម្នាក់ឲ្យបានយ៉ាងតិចមួយម៉ែតកន្លះ
– លាងដៃជាមួយសាប៊ូ ឬបាញ់អាកុលញឹកញាប់
– មិនត្រូវបរិភោគអាហាររួមគ្នាទេ ត្រូវបែងចែកអាហារឬខ្ចប់ដោយឡែក។
សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា, សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីទប់ស្កាត់ និងបង្កាជំងឺកូវីដ-១៩ តាមរយៈ រក្សាគម្លាតសុវត្ថិភាព ការពាក់ម៉ាស់ ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល និងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាល៕
ដោយ៖ សុខ ខេមរា