ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ទ្រូម៉ាន់នី ចូលរួម​ឧបត្ថម្ភ​កម្មវិធី TEDxRUPP

ចែករំលែក៖

ភ្នំពេញ​ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០៖ ទ្រូម៉ាន់នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុ​ធំបផុតមួយនៅកម្ពុជា​ កំពុងជួយ​ឧបត្ថម្ភ​ដល់​​កម្មវិធីពិភាក្សា​ TEDxRUPP ក្រោម​ប្រធានបទ “កំណប់កំបាំង​ភ្នែក” (Significance of the Insignificance”)។

ព្រឹត្តិការណ៍នេះ​ដែល​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ធ្នូ ឆ្នាំ​២០២០ ​ត្រូវបានរៀបចំដោយ​មានការ​សហការ​ពី​សកល ​វិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ ក្នុងនោះមានការ​ចូលរួម​ពីវារគ្មិន​នានា​ រួមមាន​លោក Scott Neeson ស្ថាបនិក​របស់អង្គការមូលនិធិកុមារ​កម្ពុជា (Cambodian Children’s Fund) អ្នកស្រី យឹម សុធារី អ្ន​ក​ចិត្តវិទ្យា​ដ៏ល្បីឈ្មោះ និង​ជា​ទីប្រឹក្សា​ផ្នែក​ជម្លោះ និង​សន្តិភាព និងលោក​ កែវ​ សុធា ​សហ​មេធាវីនៃសាលាក្ដីខ្មែរ​ក្រហម ។ ក្នុងនោះក៏មាន វារគ្មិន ចំនួន ៦ រូបផ្សេងទៀត​ផងដែរ។

វារគ្មិនទាំង ៩ រូប​​ នឹង​ជជែកពិភាក្សា​លើ​ប្រធានបទ​ ដែលមានចំណងជើងថា “កំណប់កំបាំង​ភ្នែក” ។

លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាន​នាយក​យុទ្ធសាស្ត្រ​​របស់​ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មាន​ប្រសាសន៍ ថា៖ “កម្មវិធីនេះជា​កម្មវិធី​មួយ​ដើម្បីអបអរ​ដល់​ដំណាច់ឆ្នាំនេះ ហើយដូច្នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី មានសេចក្ដីរីករាយ​ ក្នុង​ការ​ជួយឧបត្ថម្ភ​ដល់​កម្មវិធី TEDxRUPP សម្រាប់កិច្ចពិភាក្សា​លើប្រធានបទ​ដ៏ពិសេសនេះ” ។

លោក​ស្រីបានបន្ថែមថា៖ “ក្រុមហ៊ុនទ្រូម៉ាន់នី​ តែងតែព្យាយាម​ ‘ដើរតួសំខាន់’ គ្រប់កិច្ច​ការ​ដែលយើងធ្វើ រាប់ចាប់​តាំងពី​ការ​គាំទ្រ​ដល់​ការងារ​បរិយាប័ន្នហិរញ្ញវត្ថុ រហូត​ដល់​ការ​​ដើរតួនាទីឈានមុខ​គេ​ក្នុងការ​ដាក់​ចេញ​នូវ បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​​មុនគេផងដែរ”។

ព្រឹត្តិការណ៍​ TEDxRUPP នេះ​ត្រូវ​បានរំពឹងថា នឹង​មានអ្នកទស្សនាតាមអនឡាញ​ប្រមាណ ២០០ ទៅ ៣០០ នាក់។ ទន្ទឹម​នឹងនេះដែរ ក៏មានអ្នកមកទស្សនា​ផ្ទាល់ក្នុងចំនួនមាន​កំណត់​​ផងដែរ​នៅ​អគារ​ The Desk Flagship ស្ថិត​ក្នុង​ខ័ណ្ឌ​ដូនពេញ រាជធានីភ្នំពេញ។

លោកស្រី ឃួន ហ្វ្រង់ដារា បន្ថែមថា៖ “យើង​តែងតែមានក្ដីរីករាយ​ក្នុង​ការ​គាំទ្រ​ដល់​កម្មវិធី TEDxRUPP។ ស្រដៀង​​គ្នា​​នឹង​មោទនភាពរបស់កម្មវិធី TEDxRUPP ដែរ ក្រុមហ៊ុនទ្រូម៉ាន់នី មានមោទនភាព​​​ដែលតែង​តែ​នាំ​មកនូវ​គំនិតផ្ដួចផ្ដើមថ្មីៗ​​សម្រាប់ទីផ្សារ​​​ដែល​ផ្ដោត​ជាពិសេស​លើ​យុវជន​បច្ចុប្បន្ន” ។

ចាប់តាំងពីក្រុមហ៊ុនបានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី   បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ​១ ម៉ឺននាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំង​អស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុងប្រទេសកម្ពុជាថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។  

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕


ចែករំលែក៖