ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ ស្រ្តីម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀន បានស្លាប់ភ្លាមៗនៅនឹងកន្លែងនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត និងម៉ូតូបុកគ្នា ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីថ្ងៃទី២៤ ខែ ធ្នូឆ្នាំ២០២០ លើកំណាត់ផ្លូវចាក់កៅស៊ូ ស្ថិតចំណុចផ្លូវបែកជាបួន ក្រោយមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្នុងភូមិទួលក្រឡាញ់ សង្កាត់/ក្រុងកំពង់ឆ្នាំង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត និង ម៉ូតូ ក្នុងដំណើរ
ខ្វែងទិសគ្នា ម៉ូតូមួយគ្រឿងពាក់ស្លាកលេខ(កំពង់ឆ្នាំង១C – 2379) បើកបរក្នុងទិសដៅជើងទៅត្បូង ចំណែករថយន្តពាក់ស្លាកលេខ (ភ្នំពេញ2AL 84-27) បើកបរពីទិសលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យស្ត្រីបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ប្រភពបន្តទៀតថា សពត្រូវបានគេស្គាល់ថាឈ្មោះ មូ សារីម ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិដក់គ្រង ឃុំពង្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងហេតុការណ៍ខាងលើនេះ ធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ឈ្មោះ វី គឹមឡុង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិវត្តភ្នំ ឃុំភ្នំកូរ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ចំណែក រថយន្ត និង ជនបង្ក ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕ដោយ៖ចន្ថា


ចែករំលែក៖