ព័ត៌មានទាន់ហេតុការណ៍៖

លោក ថេង សុថុល បន្តយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋមកលេងនៅលើសួនច្បារមុខណាហ្គាវើល ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម​ន៍​

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃព្រហស្បតិ៍​ ១០កេីត​ ខែបុស្ស ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានចង្អុលបង្ហាញពីលោកអភិបាល​រាជធានីភ្នំពេញ​ និងលោកអភិបាលខណ្ឌចំការមនគណៈ​បញ្ជាការឯកភាពខណ្ឌចំការមន​ ដឹកនាំដោយលោក​ ស៊ុន​ សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន​ បន្តចុះត្រួតពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលបានមកលេងនៅលើសួនច្បារមុខណាហ្គាវើល​ ដែលក្រុមហ៊ុន​ ណាហ្គាវេីល​ បានតុងតែងភ្លេីងលម្អនៅសួនច្បារ។

ហេីយជាមួយគ្នានោះផងដែរ​ គណៈបញ្ជាការឯកភាពខណ្ឌ​ បានចែកម៉ាស​ និងផ្សព្វផ្សាយក្នុងការបង្ការ​ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម​ន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជេីញមកលេងនៅសួនច្បារ​ ណាហ្គាវេីលដ៏​ផងដែរ៕

ដោយ៖សរស្មី


ចែករំលែក៖