ព័ត៌មានទាន់ហេតុការណ៍៖

មិនប្រយ័ត្នសោះ!! បើករថយន្តទាំងមេឃកំពុងធ្លាក់ភ្លៀងខ្លាំង​ ធ្វេីឲ្យរអិលធ្លាក់ផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តម៉ាកPAJERO មួយគ្រឿងខណៈមេឃកំពុងភ្លៀងខ្លាំងបណ្ដាលឲ្យរអិលធ្លាក់ផ្លូវរងការខូចខាតតែមិនបង្កឲ្យមានអ្នករងរបួសឡេីយ​ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៥០ នាទីយប់ថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ជិតនឹងរវង្វង់មូលគួរស្រូវ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកPAJEROមួយគ្រឿង ពណ៌ទឹកប្រាក់លាយទឹកប៊ិក ពាក់ស្លាកលេខ ប.មានជ័យ2A-2889ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីត្បូងទៅជើងខណ:កំពុងភ្លៀងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូចមកខាងស្តាំរអិលធ្លាក់ផ្លូវរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នកណាម្នាក់រងរបួសឡេីយ​ ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយពិនិត្យនៅនឹងកន្លែងកើតហេតុដោយមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

ដោយ៖ភារ៉ាដង្កោ


ចែករំលែក៖