ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ បន្តយកអំណោយ មេបញ្ជាការកងទ័ពជើងគោក ចែកជូន អតីតយុទ្ធជន

ចែករំលែក៖

ខេត្តតាកែវ ៖នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឧត្ដមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ បានដឹកនាំក្រុមការងាររួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកជូនដល់អតីតយុទ្ធជន ចំនួន២០គ្រួសារ នៅស្រុកសំរោង ដែលជួបការលំបាកខ្វះខាត នឹងត្រូវបានដោះស្រាយក្នុងដំណាក់កាល ការពារ ការឆ្លងជំងឺកូវីដ-១៩នេះ ដោយក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោកបរិភោគចំនួន៧មុខ និងថវិកា៥ម៉ឺនរៀល ផងដែរ។

លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ដែលបានដោះស្រាយការលំបាក ដល់អតីតយុទ្ធជនក្នុងជីវភាពប្រចាំថ្ងៃ ក្នុងនោះដែរ លោកបានរំលឹកបន្ថែម ដល់បងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ៕

ដោយ៖សូ រិយា


ចែករំលែក៖