ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបេីកលឿនជ្រុលបុករថយន្តឡិចស៊ីស470ពីក្រោយរងការខូចខាតរួចបន្តឡេីងខឿនសួនច្បារ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តធុនធំមួយគ្រឿងបេីកបរក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុកគូទរថយន្តឡិចស៊ីស470ពេញទំហឹងបណ្តាលឲ្យរងការខូចខាតរួចរថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តឡេីងសួនច្បារពុះចែកផ្លូវទៅមុខលែងរួច។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចមុខវត្តព្រៃស្ពឺ​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឡិចស៊ីសLX 470 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2G. 6000 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏បង្អង់ល្បឿនស្រាប់តែមានរថយន្តធុនធំ​ ពណ៌ខៀវ​ លាយស​ ពាក់ស្លាកលេខកំពង់ចាម​ 3A. 2704 បេីកបរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកគូទរថយន្តឡិចស៊ីសពេញទំហឹងបណ្តាលឲ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួសហេីយរថយន្តបង្ករមិនទាន់អស់ល្បឿនក៏បន្តឡេីងខឿនពុះចែកផ្លូវទេីបទៅមុខលែងរួច។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងគូសវាសយករថយន្តចេញពីកន្លែងកេីតហេតុជៀសវាងស្ទះចរាចរណ៍និងធ្វេីការទាក់ទងទៅជំនាញមកយករថយន្តទាំង២គ្រឿងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖