ព័ត៌មានទាន់ហេតុការណ៍៖

នៅមិននៅទៅវាយកញ្ចក់រថយន្តគេឲ្យខូចខាតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបុរសរូបនេះបានទៅវាយកញ្ចក់រថយន្តគេបណ្តាលឲ្យខូចខាត កាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៥៩៨ ទល់មុខក្លិបខារ៉ាអូខេបេស្តា ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ផេង សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (គ្មានសារធាតុញៀន) បានយកដែកទៅវាយកញ្ចក់រថយន្តរបស់ឈ្មោះ ស្វាយ វុឌ្ឍី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខL១១ ផ្លូវលេខ១៩៧៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (បែកកញ្ចក់រថយន្តខាងមុខ)។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖