ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, អ្នកខ្លះកំពុងយល់ច្រឡំថា រដ្ឋាភិបាលកម្ពុជាកំពុងខ្វះថវិកាដើម្បីបើកប្រាក់បៀវត្សឱ្យមន្ត្រីរាជការ ។ សម្ដេចចាត់ទុកថា អ្នកដែលនិយាយបែបនេះ គឺល្ងង់ហើយ តាមពិតគិតត្រឹមម៉ោង ៥រសៀលម្សិលមិញ កម្ពុជាមានថវិកាដល់ទៅប្រមាណ ៣ពាន់លានដុល្លារ នៅក្នុងរតនាគារជាតិ និងមានមាសជាង ៤០ តោន នៅក្នុងធនាគារជាតិ និងនៅប្រទេសក្រៅ ក្នុងនោះក៏មានអ្នកសល់ពីសម្ដេចឪ នាសម័យសង្គមរាស្រ្តនិយមផងដែរ។
សម្ដេចបានមានប្រសាសន៍លើកឡើងថា, ពីមុនកម្ពុជាគ្មានអ្វីសោះ ដល់បច្ចុប្បន្នកម្ពុជាមានថវិកា នឹងចាប់ផ្ដើមដំណើរការប្រេងលើកដំបូងនៅកម្ពុជា ខណៈប្រទេសខ្លះជាប្រភពប្រេង ទៅជាប្រទេសក្រីក្រ ដោយសារតែអំពើពុករលួយ។ ប៉ុន្តែចំពោះប្រទេសកម្ពុជា បច្ចុប្បន្ននេះមានការវិនិយោគរហូតដល់ជាង ២ ពាន់លានវិនិយោគឯណោះ៕
ដោយ៖ សុខ ខេមរា