ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​-ឃុំ​ថ្មី ស្រុក​ទឹកឈូ នាំ​គ្នា​តវ៉ារឿង​ក្រុមហ៊ុន​រោងចក្រ​ផលិត​ឥដ្ឋ របស់អតីតលោក​ឧកញ៉ា​អ៉ឹង ម៉េ​ង​ជឺ ខណៈបញ្ជា​ឲ្យ​កូនចៅ​ធ្វើ​បា​រ៉ា​ស់​បិទផ្លូវ​

ចែករំលែក៖

ខេត្តកំពត៖ ទីតាំងក្រុមហ៊ុនរោងចក្រផលិតឥដ្ឋមួយកន្លែង ដែលប្រជាពលរដ្ឋរស់នៅភូមិ-​ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត អះអាងថា ពីមុនជាកម្មសិទ្ធិរបស់អតីតលោកឧកញ៉ាអ៉ឹង ម៉េជឺ ដែលត្រូវខ្មាំងកាំភ្លើងបាញ់សម្លាប់នោះ។បច្ចុប្បន្នក្មួយរបស់អតីតលោកឧកញ៉ា គឺលោក អ៉ឹង គីហេង ជាអ្នកបន្តការងារនៅរោងចក្រផលិតឥដ្ឋនេះ បានបញ្ជាឲ្យកូនចៅធ្វើបារ៉ាស់បិទផ្លូវ ដែលអតីតលោកឧកញ៉ាជាអ្នកធ្វើផ្លូវលំ សម្រាប់ឲ្យអ្នកភូមិជិះចេញចូលប៉ុន្តែនាពេលថ្មីៗនេះ ត្រូវក្រុមហ៊ុនបិទផ្លូវចង់ធ្វើជាផលប្រយោជន៍របស់ផ្ទាល់ខ្លួនទៅវិញ។ទើបធ្វើឲ្យពួកគាត់ជាច្រើនគ្រួសារមិនយល់ព្រមក៏នាំគ្នា ធ្វើការតវ៉ា កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។

បើតាមការអះអាងពីប្រជាពលរដ្ឋ បានបន្តថា កាលពីជាង១០ឆ្នាំមុន ផ្លូវលំមួយខ្សែនេះ គឺអតីតលោកឧកញ៉ាអ៉ឹង ម៉េជឺ ជាអ្នកកសាងដោយធ្វើជាប់និងទីតាំងរោងចក្រផលិតឥដ្ឋ បន្ទាប់មកលោក ក៏បានទទួលមរណៈភាពទៅហើយរោងចក្រផលិតឥដ្ឋនេះ ត្រូវបានក្មួយប្រុសរបស់លោកជាអ្នកគ្រប់គ្រងរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែអ្វីដែលគាត់បានមើលឃើញនោះ គឺផ្លូវលំក្រាលក្រួសក្រហមមួយខ្សែត្រូវបានគេដាក់បារ៉ាស់បិទ មិនឲ្យជិះចេញចូល ទើបពលរដ្ឋនៅភូមិថ្មីទាំងអស់នាំគ្នាមកតវ៉ាតែម្តង។

បើតាមសម្តីប្រជាពលរដ្ឋម្នាក់ឈ្មោះសុខ ន្ធី ភេទប្រុស អាយុ៣៩ឆ្នាំ បានរៀបរាប់ប្រាប់កាលពីព្រឹកថ្ងៃទី២៨ ធ្នូមិ្សលមិញនេះថា៖ គាត់ជាអ្នកមានគ្រឿងចក្រមួយគ្រឿងដែរ សម្រាប់ស៊ីឈ្មួកាយដីឲ្យពលរដ្ឋ ប៉ុន្តែក្រុមហ៊ុនមិនគួរបិទផ្លូវបែបនេះទេ ព្រោះពលរដ្ឋក៏ដូចរូបគាត់មានសិទ្ធិធ្វើដំណើរចេញចូលតាមផ្លូវនេះបាន ពលរដ្ឋរូបនេះ បន្តថា ខ្លួនមិនបានដឹកដីបំផ្លាញផ្លូវលំអតីតផ្លូវលំលោកឧកញ៉ាអ៉ឹ ម៉េជឺ នោះទេ គឺមានតែជួយថែទាំជាប្រចាំក្នុងនាមខ្លួនគាត់មានគ្រឿងចក្រមួយគ្រឿងដែរនៅក្នុងភូមិថ្មី

ជាមួយគ្នានេះ ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះកូវ សេង ភេទស្រី អាយុ៥២ឆ្នាំបាននិយាយទាំងអួលដើមកថា ផ្លូវលំអតីតលោកឧកញ៉ាអ៉ឹងម៉េជឺនេះកាលពីមុនផ្លូវរទេះចេញពីព្រៃដឹងរហូតដល់ផ្លូវជាតិលេខ​3​តែក្រោយមកលោក អ៉ឹង ម៉េជឺគាត់ទិញដីបាននៅទីនេះក៏លោកចំណាយថវិកាកសាងផ្លូវនេះឲ្យស្អាតងាយស្រួលពលរដ្ឋចេញចូលបានកាន់តែល្អបន្ថែមពីនេះ ស្រ្តីរូបនេះ ក៏បានសំណួពរឲ្យលោកអភិបាលខេត្តមេត្តាជួយដោះស្រាយរឿងគេបិទផ្លូវនេះផង

ទាក់ទិននឹងករណីនេះដែល លោកសេង ថូ មេឃុំថ្មីនៅថ្ងៃនេះដែរលោកក៏បានចុះមកដល់កន្លែងទីតាំងគេបិទបារ៉ាស់ ដោយលោកនិយាយថា លោកទទួលស្គាល់ថា ផ្លូវចាស់ពីដើមមែន ប៉ុន្តែបើយើងបើកបរឆ្លងកាត់ហើយគួរណាស់ថែមើលទើបវាបានល្អស្អាត

លោកមេឃុំបានបន្ថែមទៀតថា ផ្លូវនេះប្រជាពលរដ្ឋអាចធ្វើដំណើរបានប៉ុន្តែហាមឃាត់រថយន្តដឹកធ្ងន់មិនឲ្យបើកឆ្លងកាត់ មិនតែប៉ុណ្ណោះលោកថាចំពោះការតវ៉ារបស់ប្រជាពលរដ្ឋជុំវិញករណីនេះ លោកនឹងខិតខំទំនាក់ទំនងជាមួយតំណាងក្រុមហ៊ុនផលិតឥដ្ឋ ដើម្បីឲ្យមានការបើផ្លូវនេះជាធម្មតាវិញ៕

ដោយ៖សហការី


ចែករំលែក៖