ព័ត៌មានទាន់ហេតុការណ៍៖

Schalke តែងតាំងលោក Christian Gross ជាគ្រូបង្វឹកថ្មី

ចែករំលែក៖

អតីតគ្រូបង្វឹកក្លិប Tottenham លោក Christian Gross ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Schalke សម្រាប់រដូវកាលនេះ ក្រោយពីក្លិបបញ្ចប់កិច្ចសន្យាគូ្របង្វឹកចាស់ ហើយលោកគឺជាគ្រូបង្វឹកទី៤របស់ក្លិបSchalke សម្រាប់រដូវកាលនេះ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២០។

បុរសវ័យ៦៦ឆ្នាំដែលបានចាកចេញពីក្លិបអារ៉ាប៊ីសាអូឌីត Al-Ahli កាលពីខែកុម្ភៈបានមកដឹកនាំក្លិបTottenham កាលពីខែវិច្ឆិកា ឆ្នាំ១៩៩៧ ប៉ុន្តែមានរយៈពេលមិនដល់១០ខែផងក្លិបក៏បញ្ចប់កិច្ចសន្យារបស់គាត់

បច្ចុប្បន្នក្លិប Schalke ដែលស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌ Bundesligaរបស់អាឡឺម៉ង់បន្ទាប់ពី១៣ ប្រកួតកន្លងទៅធ្វើមិនបានល្អដែលដឹកនាំដោយលោក David Wagner, Manuel Baum និងលោក Huub Stevens នៅរដូវកាលនេះ។

លោក Christian Gross បាននិយាយថា ខ្ញុំចង់មានអារម្មណ៍រីករាយចំពោះកីឡាករគ្រប់ពេល។ ខ្ញុំនឹងផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីយើងអាចសំរេចគោលដៅរួមគ្នា

អតីតកីឡាករសញ្ជាតិស្វ៊ីសរូបនេះត្រូវបានតែងតាំងនៅកិច្ចសន្យារបស់គាត់រហូតដល់ចប់រដូវកាលនេះ រហូតមកដល់ពេលនេះក្រុម Schalkeបានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ ហើយកំពុងដេញតាមក្រុម Arminia ចំនួន៦ពិន្ទុក្នុងចំណាត់ថ្នាក់ទី១៦ដែលជាការប្រកួតជម្រុះ។

គួររំលឹកថា សរុបគ្រូបង្វឹកដែលត្រូវក្លិប Schalke បញ្ចប់មុខតំណែងគឺមានលោក Huub Stevens ដែលត្រូវបានតែងតាំងបន្ទាប់ពីការបណ្តេញលោក Manuel Baum កាលពីដើមខែនេះ។ លោក Baum បានជំនួសខ្លួនគាត់ជំនួសអតីតគ្រូបង្វឹកក្លិប Huddersfield លោក David Wagner ដែលត្រូវបានបណ្តេញចេញកាលពីខែកញ្ញា។ ចំណែកលោក Christian Gross ត្រូវបានជំនួសតំណែងលោក Huub Stevens ដែលត្រូវក្លិបបញ្ចប់មុខតំណែងដែរ។ លោក Christian Gross បានទទួលជោគជ័យក្នុងប្រទេសស្វ៊ីសដែលជាប្រទេសកំណើតរបស់គាត់ដោយឈ្នះពានរង្វាន់លីកកំពូលស្វ៊ីស៦ដងក្នុងកំឡុងពេលគាត់ជាមួយក្លិប Grasshopper Zurichនិងក្លិប Basel

ដោយ៖ភារៈ


ចែករំលែក៖