ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានរថក្រោះ បានចុះត្រួតពិនិត្យ និងជម្រុញការកសាងសំណង់អាគារ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងអង្គភាព។
ឧត្តមសេនីយ៍ត្រី អ៊ឹម សុឃឿន មេបញ្ជាការរង បានរាយការណ៍លើលទ្ធផលការងារដែលសម្រេចបានជាបន្តបន្ទាប់ ក្នុងនោះកំពុងអនុវត្ត ការសាងសង់អាគារទីបញ្ជាការ វរសេនាតូចរថក្រោះលេខ៦៦ សាងសង់ក្លោងទ្វារ និងប៉ុស្ត៍យាម ក្នុងទីបញ្ជាការ។
នាឱកាសចុះត្រួពិនិត្យ ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា បានផ្តល់នូវអនុសាស៍ណែនាំសំខាន់ៗមួយចំនួនលើការងារសាងសង់ និងបានកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានបំពេញភារកិច្ចបានល្អមានសមត្ថភាពយល់ដឹងច្បាស់លាស់លើជំនាញវិជ្ជាជីវៈសាកសមជាធនធានមានសកត្តានុពលរបស់កងយោធពលខេមរភូមិន្ទ៕
ដោយ៖សិលា