ចាប់ពីព្រឹកថ្ងៃទី ៣០ ខែធ្នូ (ស្អែកនេះ) ប្រទេសសិង្ហបុរីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាផ្លូវការដល់ពលរដ្ឋរបស់ខ្លួន ហើយ។ សិង្ហបុរីក្លាយជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដល់ពលរដ្ឋរបស់ខ្លួន។
តាមគម្រោងបុគ្គលិកសុខាភិបាល នៅក្នុងមន្ទីរពេទ្យជំងឺឆ្លងជាតិ សិង្ហបុរី នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេបង្អស់ ព្រមទាំងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានា។ បន្ទាប់មកពីមនុស្សចាស់មានវ័យពី៧០ឆ្នាំឡើងទៅ។ ចំណែកពលរដ្ឋទូទៅនឹងទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់តាមគម្រោង ។ ការចាក់វ៉ាក់សាំងទាំងអស់គឺអត់គិតថ្លៃនោះឡើយ។ ការចាក់វ៉ាក់សាំងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ។
លោក Lawrence Wong ប្រធានកម្មវិធីទប់ស្កាត់កូវីដ-១៩ របស់សិង្ហបុរីបានឲ្យដឹងថា «កម្មវិធីចាក់វ៉ាក់សាំងនឹងផ្តល់អាទិភាពដល់អ្នកនៅជួរមុខ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បន្ទាប់មកគឺមនុស្សចាស់។ ក្រោយមកយើងនឹងផ្តល់ព័ត៌មានដល់ពលរដ្ឋគ្រប់រូប ឲ្យមកចាក់វ៉ាក់សាំង ប្រសិនបើពលរដ្ឋយល់ព្រម ដោយការចាក់វ៉ាក់សាំងមិនមានការបង្ខិតបង្ខំឡើយ»។
កាលពីសប្តាហ៍កន្លងមក សិង្ហបុរីបានទទួលវ៉ាក់សាំងដំបូងគេបង្អស់ពីក្រុមហ៊ុន Pfizer របស់អាមេរិក និងក្រុមហ៊ុន អាល្លឺមឺង់។ សិង្ហបុរីបានចំណាយប្រាក់ដល់ទៅជាង១ពាន់លានដុល្លារសិង្ហបុរី ដើម្បីទិញវ៉ាក់សាំងពីក្រុមហ៊ុនដែលមានទំនុកចិត្តខ្ពស់ ។
តាមសេចក្តីរាយការណ៍ របស់សារព័ត៌មាន TTXVN ប្រចាំនៅសិង្ហបុរី កញ្ញា ង្វៀងធី(Nguyen Thuy)បានរាយការណ៍ថា« ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់សិង្ហបុរី បានធ្វើឡើងក្នុងពេលប្រទេសនេះបើកទ្វារឡើងវិញដំណាក់កាលទីបីនៅថ្ងៃទី២៨ខែធ្នូ ក្រោយរយៈពេលជិត៦ខែនៃការលុបចោលវិធានការរឹតត្បិត»៕
ដោយ៖ធី រីណា