ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងឱកាសចូលឆ្នាំសកល ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដែលជាទិវាបុណ្យអន្តរជាតិដ៏ឧត្ដុង្គឧត្ដមរបស់ប្រជាជននៅលើសកលលោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពជូនពរបវរមហាប្រសើរបំផុតជូនចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តៅ តឿន ទៀ បាញ់ សូម សម្ដេច និងលោកជំទាវ ប្រកបដោយសុខភាពល្អបរិបូរណ៍ជានិច្ច កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សិរីសួស្ដីវិបុលភាព សុភមង្គល ជាភិយ្យោភាពក្នុងគ្រួសារ និងសម្រេចបានជោគជ័យធំៗថ្មីៗទៀត ក្នុងបេសកកម្មជាតិដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាដ៏រុងរឿង។

ជាថ្មីម្ដងទៀត ក្នុង​ឱកាស​ដ៏​មហាប្រ​សើរ​ថ្លៃ​ថ្លា​នេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង​លោក និ​ង​ទេវតាឆ្នាំថ្មី សូម​ព្រះអង្គតាមជួយបីបាច់​ថែរក្សា អភិបាល​ប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និង​ចៅៗជាទីស្រឡាញ់ សូមជួប​តែនឹងពុទ្ធពរទាំងបួន​ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

ដោយ៖សិលា


ចែករំលែក៖