ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ក្រសួងយុត្តិធម៌មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ សម្តេច លោក លោកស្រី និងសាធារណជនទាំងអស់មេត្តាជ្រាបថា អង្គភាពចំនួន៤ នៃក្រសួងយុត្តិធម៌ រួមមាន អគ្គនាយកដ្ឋានកិច្ចការ រដ្ឋបាលតុលាការ អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អគ្គាធិដ្ឋានកិច្ចការតុលាការ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នឹងផ្លាស់ប្តូរទីកន្លែងបម្រើការងារទៅកាន់ទីតាំងថ្មីជាន់ទី២៩ និង៣០ នៃអគាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ដែលមានអាសយដ្ឋានលេខ៦-៨ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ តទៅ។ ថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ លោក លោកស្រី និង សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ដោយ៖សិលា