ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្ក្រាបទីតាំងល្បែងឆ្នោតវៀតណាម មួយកន្លែងក្បែរផ្សារដើមគ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដោយមានបទបញ្ជាពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌ ដាក់បញ្ជាអោយចុះបង្ក្រាបជាក់ស្ដែងទីតាំងកត់កន្ទុយលេខឃាត់ខ្លួនមនុស្សចំនួន ០២នាក់ ស្រី ០១នាក់ ដកហូតកន្ទុយលេខ នឹង លទ្ធផលឆ្នោតមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២១ ស្ថិតនៅផ្ទះលេខ២៨ ផ្លូវលេខ ២២០ហ្សិត ភូមិ៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ 

តាមប្រភពព័ត៌មានបានអោយដឹងថា មនុស្សប្រុសស្រីទាំង២នាក់ដែលត្រូវបានឃាត់ខ្លួន រួមមានទី១ ឈ្មោះ គាំ គង់ ភេទប្រុស អាយុ៦៥ឆ្នាំផ្ទះលេខ២៨ ផ្លូវលេខ ២២០ហ្សិត ភូមិ៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងទី២ ឈ្មោះ លី លីន ភេទស្រី អាយុ២០ឆ្នាំ ផ្ទះលេខ២៨ ផ្លូវលេខ ២២០ហ្សិត ភូមិ៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីជំនាញបានបញ្ជាក់អោយដឹងបន្ថែមថា ទីតាំងបើក កត់កន្ទុយលេខវៀតណាម ត្រូវបានមន្រ្តីជំនាញធ្វើការស៉ើបនិងស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី០៤ខែមករានេះ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌ ដាក់បញ្ជាអោយកម្លាំងគណៈបញ្ជាការឯកភាពចុះបង្រ្កាបជាក់ស្ដែងតែម្ដងដោយឃាត់ខ្លួនមនុស្ស០២នាក់ និងដកហូតកន្ទុយលេខ នឹង លទ្ធផលឆ្នោតមួយចំនួន ត្រាចុះថ្ងៃខែ ម៉ាស៉ីនគិតលេខម៉ាកcasio និងតាំប៉ុងមួយ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានអោយដឹងថា យោងតាមប្រសាសន៍លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន ព្រមាន ផ្សារណាអនុញ្ញាតអោយមានកត់កន្ទុយលេខក្នុងផ្សារ​ ត្រូវ​ដក​ប្រធាន​ផ្សារចេញទោះមន្ត្រីខ្សែធំប៉ុណ្ណាក៏ដោយ អោយតែពុករលួយកាងអ្នកល្បែង។

ក្រោយប្រតិបត្តការកម្លាំងគណៈបញ្ជាការឯកភាពបាននាំខ្លួនមនុស្សប្រុសស្រីចំនួន២នាក់ទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ដោយ៖រ៉ារ៉ា


ចែករំលែក៖