ខេត្តកណ្ដាល៖ មានអំពើឃាតកម្មមួយបានកើតឡើង នៅមុននេះបន្តិច នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ករណីចាក់សម្លាប់នារីវ័យក្មេងអាយុ ១៦ឆ្នាំម្នាក់ ស្លាប់នៅក្នុងថ្លុកឈាម ស្ថិតនៅភូមិ-សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
គេពុំទាន់បានដឹងអំពីមូលហេតុ នៃអំពើឃាតកម្មនេះនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងចុះទៅកាន់កន្លែងកើតហេតុ និងពិនិត្យធ្វើកោសល្យវិច័យទៅលើសាកសព ដែលបានស្លាប់ដោយស្នាមកាំបិតយ៉ាងតិច ៦កន្លែង ។ បើតាមប្រភពក្រៅផ្លូវការនៅកន្លែងកើតហេតុ បានឲ្យដឹងថា, ករណីឃាតកម្មនេះ អាចកើតឡើងដោយសារភ្លើងប្រចណ្ឌ ប៉ុន្តែគេពុំទាន់ឃាត់ខ្លួនជនដៃដល់បាននៅឡើយទេ ដើម្បីដឹងពីការពិត។
ចំពោះព័ត៌មានលំអិតអង្គភាព នគរវត្តនឹងធ្វើការផ្សាយបន្តនៅពេលក្រោយ៕
ដោយ៖ ស្អាងជ័យ