ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាព នគរវត្ត ទទួលបាននៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, គឺមានការជូនដំណឹងការប្រឡងជ្រើសរើសគ្រូបង្រៀនទៅចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២១ ។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា, សម្រាប់ឆ្នាំ២០២១ នេះ ក្រោមកម្មវិធីអាហារូបករណ៍ Teacher Training Students ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសជប៉ុន នឹងផ្ដល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅបន្តការសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២៣។
– ទាញយកពាក្យ៖ http://bit.ly/390gmCb
– ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤រសៀល
កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២១ នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖សិលា