ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកម្ពុជា សម្រេចនិរាករណ៍លិខិតអនុញ្ញាត កាត់ដី១៥ហិកតានៅបឹងតាមោក ដែលគ្រោងសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងនិរាករណ៍ការដោះដូរអគារមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេច ១-និរាករណ៍លិខិតលេខ៧៩០ សជណ.មយ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការ គណៈរដ្ឋមន្ត្រី និងនិរាករណ៍អនុក្រឹត្យលេខ១៣៨ អនក្រ ផ្ទៃបឹងតាមោក(បឹងបក់ស្រូវ)ស្ថិតក្នុងរាជធានីភ្នំពេញ។ .បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការកែសម្រួល ២-និរាករណ៍លិខិតលេខ៨៩៧ សជណ.អស ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

៣-និរាករណ៍លិខិតលេខ៨៣៤ សជណ.កធ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

៤-និរាករណ៍លិខិតលេខ៧៩១ សជណ.មយ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការ គណៈរដ្ឋមន្ត្រី និងនិរាករណ៍អនុក្រឹត្យលេខ១៣៩ អនក្រ ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ .បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងរាជធានីភ្នំពេញ ។ 

៥-ប្រគល់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ! បច្ចុប្បន្ន ជូនក្រសួងអភិវឌ្ឍន៍ជនបទ។

៦-ប្រគល់អគារទីស្តីការក្រសួងអភិវឌ្ឍន៍បច្ចុប្បន្ន ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ។ ៧-ប្រគល់ទីតាំងទីស្តីការក្រសួងរ៉ែនិងថាមពល បច្ចុប្បន្ន ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

សូមអាននូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដូចខាងក្រោមទាំងស្រុង៕ដោយ៖សិលា

 


ចែករំលែក៖