ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើ page ផ្លូវការយ៉ាងដូច្នេះថា នៅថ្ថៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ នេះ វៀតណាមនឹងចាប់ផ្តើមសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំបំផុតរបស់ខ្លួន ឈ្មោះ Long Thanh នៅក្នុងខេត្តដុងណាយ ក្នុងគម្រោងតម្លៃ ៤.៦៦០លានដុល្លារ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អាកាសយានដ្ឋាននេះអាចទទួលអ្នកដំណើរបាន២៥លាននាក់ក្នុងមួយឆ្នាំ និងទំនិញ cargo ១,២ លានតោន ។ គេរំពឹងថាអាកាសយានដ្ឋាននេះ នឹងដំណើរការបាននៅឆ្នាំ ២០២៥ ៕
ដោយ៖ សិលា