ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ កម្លាំងជំនាញខណ្ឌបានបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចទួលឆេកូ ផ្លូវបេតុង ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះអឿ ប៊ុនឆៃ ភេទប្រុស អាយុ២៣ឆ្នាំ  ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ  ផ្លូវបេតុង ភូមិក្រោលគោ  សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

    សម្ភារដកហូតបានមានម្សៅក្រាមពណ៌សថ្លាចំនួន៩កញ្ចប់តូច។

     នៅចំពោះមុខកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖