ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ស្នើប៉ូលិសអាំងទែរប៉ូលចេញនិវាទក្រហមចាប់ខ្លួនលោកត្រាំ និងមន្ត្រីអាមេរិក៤៧រូប

ចែករំលែក៖

អុីរ៉ង់បានស្នើដល់ដល់ប៉ូលិសអន្តរជាតិ អាំងទែរប៉ូល​«ចេញនិវាទក្រហម»​ចាប់ខ្លួន​លោកត្រាំ​និងមន្ត្រីអាមេរិក៤៧រូបផ្សេងទៀត ជាប់ពាក់ព័ន្ធការសម្លាប់មេទ័ព Qassem Soleimani កាលពីជាង​១ឆ្នាំមុន នៅអាកាសយានដ្ឋានអន្តរជាតិប្រទេសអុីរ៉ាក់​។
កាលពីយប់ថ្ងៃទី​៥ ខែមករា​ សារព័ត៌មាន ​ RT ​បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌អុីរ៉ង់​ លោក​Gholam Hossein ដែលបានបញ្ជាក់ថា​ អុីរ៉ង់បានស្នើដល់ប៉ូលិសអន្តរជាតិ​ ចេញនិវាទក្រហមចាប់ខ្លួន​មេទ័ពអុីរ៉ង់​ និងមន្ត្រី​៤៧រូប ក្នុងនោះមានមេបញ្ជាការកងទ័ព មន្ត្រីក្នុងក្រសួងការពារជាតិ​​ដែលចូលរួមក្នុងសកម្មភាពសម្លាប់មេទ័ពអុីរ៉ង់។
រដ្ឋមន្ត្រីក្រសួងចារកិច្ចអុីរ៉ង់​លោកMahmoud Alavi បានបញ្ជូនឯកសារ​ ១០០០ ទំព័រ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ​ បញ្ជាក់ពីមេទ័ព Soleimani រងការធ្វើឃាត។
ការស្នើរបស់អុីរ៉ង់ គឺជាលើកទី២ ឱ្យប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការធ្វើឃាតមេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani ហើយការស្នើនេះ ធ្វើឡើងតែជាងពីរសប្ដាហ៍ទៀតប៉ុណ្ណោះ មុននឹងលោក ត្រាំ ត្រូវចាកចេញពីសេតវិមាន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យតុលាការអ៉ីរ៉ង់ លោក Gholamhossein Esmaili បាននិយាយថា អ៉ីរ៉ង់បានស្នើឱ្យប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនលោក ត្រាំ និងក្រុមមន្ត្រីអាមេរិក៤៧នាក់ផ្សេងទៀត ដែលត្រូវបានចោទថា បានចូលរួមក្នុងការធ្វើឃាតលោក Qassem Soleimani ក្នុងទីក្រុងបាដាដ ប្រទេសអ៉ីរ៉ាក់។ លោក Esmaili បានបញ្ជាក់បន្ថែមដូច្នេះថា៖ «សាធារណរដ្ឋអ៊ិស្លាមអ៉ីរ៉ង់ នៅតែបន្តការតាមចាប់ខ្លួនអ្នកទាំងឡាយណាដែលបានបង្គាប់ និងអនុវត្តបទឧក្រិដ្ឋមួយនេះ»។
មេទ័ពកំពូលអ៉ីរ៉ង់លោក Qassem Soleimani ត្រូវបានយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិតក្នុងទីក្រុងបាដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដោយលោក ត្រាំ ផ្ទាល់អះអាងថាលោក Soleimani មានផែនការវាយប្រហារលើសហរដ្ឋអាមេរិក។ អ្នកជំនាញច្បាប់អន្តរជាតិភាគច្រើនយល់ថា នេះគឺជាទង្វើខុសច្បាប់ ហើយព្រមពេលជាមួយគ្នា អ៉ីរ៉ង់ក៏ដឹងខ្លួនដែរថា ការចេញដីកា ឬស្នើឱ្យប៉ូលិស Interpol ចាប់ខ្លួនប្រធានាធិបតីអាមេរិក គឺជារឿងមិនអាចទៅរួច ប៉ុន្តែទីក្រុងតេអេរ៉ង់ នៅតែជម្នះធ្វើបែបនេះ ទំនងគ្រាន់តែចង់ធ្វើឱ្យតែល្អមើល ឬបើកមុខមាត់ពិតរបស់អាមេរិក ឬក៏ដើម្បីលួងលោមប្រជាជនអ៉ីរ៉ង់ ដែលស្រឡាញ់លោក Soleimani ប៉ុណ្ណោះ៕ដោយ៖ធី រីណា


ចែករំលែក៖