ព័ត៌មានទាន់ហេតុការណ៍៖

បើកបរគ្មានការប្រុងប្រយ័ត្ន និងលើសល្បឿនកំណត់ បណ្ដាលឲ្យកុងតឺន័រ បុករនាំងពុះចែកទ្រូងផ្លូវនៅផ្សារវាលរេញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តកុងតឺន័រមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក និងបើកលឿនបណ្ដាលឱ្យរេចង្កូតបុកនឹងរនាំងពុះចែកទ្រូងផ្លូវ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ចបានឲ្យដឹងជាបឋមថា,រថយន្តធុនធំមួយគ្រឿងបានបុករះក្បាលនាគរនាំងពុះចែកទ្រូងផ្លូវជាតិលេខ៤ នៅចំណុចទីប្រជុំជនផ្សារវាលរេញអស់ជាច្រើនកំណាត់កាលពីវេលាម៉ោងម៉ោង១៖១៦នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។បើតាមសមត្តិកិច្ចប្រាប់ថា, រថយន្តនេះអាចបើកបរក្នុងល្បឿនលឿនទើបបណ្ដាលឲ្យបុកធ្ងន់ធ្ងរដូចនេះ តែយ៉ាងណាមិនបង្កដល់មនុស្សរងរបួសឡើយ។ រថយន្តត្រូវបានស្ទូចទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

ដោយ៖ សិលា


ចែករំលែក៖