ខេត្តកណ្ដាល៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM ព្រមទាំងជានាយកគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ បាននឹងកំពុងដឹកនាំការងារស្តារអូរ បឹងបួរធម្មជាតិ ចំនួន ២២កន្លែង ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល រួមមាន ៖
១-អូរធម្មជាតិដើមជ្រៃ
២-អូរធម្មជាតិព្រែកផ្តៅ
៣-អូរធម្មជាតិព្រែកផ្តៅ
៤-អូរធម្មជាតិចុងថ្នល់
៥-អូរធម្មជាតិរលីងករ
៦-អូរធម្មជាតិអែបបឹងអន្ទាក់
៧-អូរធម្មជាតិព្រែកក្រង់ស្វាយ
៨-មេទឹកផ្លូវឆ្ការ
៩-មេទឹកគន្លងឆ្តោ
១០-បឹងអូរវែង
១១-អូរជ្រុងសណ្តាន់១ និង២
១២-បឹងអន្ទាក់
១៣-បឹងកំពីងពួយ
១៤-អូរវែង
១៥-បឹងតូច
១៦-មេទឹកតាសែន
១៧-មេទឹកដំរីឆ្លង
១៨-មេទឹកបែកក្អម
១៩-បឹងចំណីសត្វ
២០-បឹងចំណីពពែ
២១-មេទឹកអំពៅឌៀប
២២-បឹងត្រាវធំ
តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមសូមបញ្ជាក់ថាជូនថា ៖ ការស្តារអូរ បឹងបួរធម្មជាតិនេះក្នុងគោលបំណងគឺរក្សាទឹកទុកឲ្យបានច្រេីនសម្រាប់បម្រេីឲ្យវិស័យកសិកម្ម និងប្រើប្រាស់ជាសាធារណ:។
កិច្ចការនេះក្រសួងនឹងធ្វេីការបោះបង្គោលព្រំតាមបណ្តាបឹងបួរទាំងនោះ ហើយនឹងចុះបញ្ជីទុកជាសម្បត្តិរដ្ឋ។
បច្ចុប្បន្នការស្តារអូរ និងបឹងបួរធម្មជាតិទាំងនោះបាននឹងកំពុងដំណេីរការបានប្រហែលជាង៤០% ហើយ និងកំពុងដំណើរការស្តារជាបន្តទៀតដើម្បីឱ្យបានចប់សព្វគ្រប់នៅមុនរដូវភ្លៀងចូលមកដល់ ៕
ដោយ៖សុខ ខេមរា