ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba ក្នុងភាពអាសន្នជាលើកទីពីរ

ចែករំលែក៖

ប្រទេសជប៉ុន៖សេចក្ដីជូនដំណឹង រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba ក្នុងភាពអាសន្នជាលើកទីពីរ ចាប់ពីថ្ងៃទី ៨ ខែមករា ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

ស្ថានទូតសូមអំពាវនាវបងប្អូនមេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចពេលធ្វើដំណើរក្នុងករណីចាំបាច់បំផុត ។ សូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ចៀសវាងការជួបជុំគ្នាច្រើន ត្រូវរក្សាគម្លាតពីគ្នាពេលជួបគ្នា ។ សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ និងចៀសផុតពីការឆ្លងវីរុសកូវីដ១៩ ។

សូមអានទាំងស្រុងនូវ សេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម៕

ដោយ៖សិលា


ចែករំលែក៖