ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថាន សេចក្តីជូនដំណឹង ស្តីពី៖ វគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការទាំងអស់មេត្តាជ្រាបថា ភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) សូមធ្វើការផ្សព្វផ្សាយជូនដល់មន្ត្រីរាជការក្រសួងបរិស្ថាន ដើម្បី ដាក់ពាក្យចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការបញ្ចេញចោលសំណល់នៅក្នុងសមុទ្រ(Waste Management toward Marine Litter) ចំនួន ០១រូប។ កម្មវិធីវគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំការសិក្សាតាម ប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី០១-០៨ ខែកុម្ភៈ ឆ្នាំ២០២១ និងចំនួន២៣ថ្ងៃនៅក្នុងប្រទេសជប៉ុន ដោយពេល វេលានឹងត្រូវបញ្ជាក់ពេលក្រោយ។ អាហារូបករណ៍ដែលនឹងផ្តល់ជូនមានជាអាទិ៍៖ថ្លៃហូបចុក ការធ្វើដំណើរ ប្រាក់ឧបត្ថម្ភ និងការស្នាក់នៅ។

អាស្រ័យហេតុនេះ មន្ត្រីរាជការនៃក្រសួងបរិស្ថានដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យទទួលបាន វគ្គបណ្តុះបណ្តាលខាងលើនេះ សូមស្វែងរកពាក្យស្នើសុំ និងព័ត៌មានលម្អិតផ្សេងៗនៅនាយកដ្ឋានធនធានមនុស្ស។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លោក SAY Bora លេខទូរស័ព្ទ៖០៩៥ ៨៨៨ ៩៩៦ ឬតាម AlüniSaybora.Cm@jca.go.jp1

កាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យនៅ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១៕

ដោយ៖សិលា


ចែករំលែក៖