ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី២នាក់ត្រូវបាននគរបាលឃាត់ខ្លួនពីបទចែកចាយនិងរក្សាទុកនៅសារធាតុញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា នៅថ្ងៃ ទី៩ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានចុះបង្រ្កាបករណីគ្រឿងញៀន២ករណីផ្សេងគ្នាគឺ៖

ទី១- ស្ថិតនៅចំណុចកំពង់ផែថ្មី សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរឡានធំ ដកហូតវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក៦កញ្ចប់ធំ , ទូរស័ព្ទ ២គ្រឿង និងសម្ភារប្រេីប្រាស់ថ្នាំញៀនមួយចំនួន។

ទី២-នៅផ្សារចិន ភូមិ០១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័ឈ្មោះ យ៉ែម ខែមឿន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរគ្មាន ដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក១កញ្ចប់ធំ, ថ្នាំ WY ៧គ្រាប់ , ទូរស័ព្ទ២គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ឆ្លាម សមុទ្រ


ចែករំលែក៖