ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រអាមេរិក ជាង ២០០នាក់ហើយ ចុះហត្ថលេខាទាមទារដកតំណែងលោកត្រាំ

ចែករំលែក៖

ក្រុមតំណាងរាស្ត្រជាង ២០០នាក់ភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ ដែលមានសំឡេងភាគច្រើនក្នុងរដ្ឋសភាអាមរិក​បានស្នើឲ្យដកតំណែងប្រធានាធិបតីដូណាល់ ត្រាំ ជាបន្ទាន់ បើទោះបីលោកត្រាំ នៅសល់តែ​១០ថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់តំណែង ។
សកម្មភាពខាងលើកើតឡើងក្រោយពេល អំពើហិង្សាកើតឡើងនៅរដ្ឋសភាបណ្តាលឲ្យមានមនុស្ស ៥នាក់ស្លាប់ ក្នុងនោះមានប៉ូលិសម្នាក់ ហើយលោកត្រាំ​ ដែលជាប្រធានាធិបតី គឺជាអ្នកនៅពីក្រោយអំពើហិង្សាទាំងនោះ។
ការអំពាវនាវឲ្យដកតំណែងលោកត្រាំ​កាន់តែច្រើនឡើង ដោយអ្នកនយោបាយអាមេរិក ខ្លាចលោកត្រាំ ធ្វើរឿងរ៉ាវ​ បង្កផលលំបាក និងប៉ះពាល់ដល់កិត្តិយសរបស់អាមេរិក ។ មិនតែប៉ុណ្ណោះខ្លាចលោកត្រាំ ប្រើប្រាស់គ្រាប់បែកបរមាណូវាយប្រហារទៅលើប្រទេស ដែលលោកត្រាំចាត់ទុកថាជាសត្រូវ ក្នុងនោះមានអុីរ៉ង់ជាដើម។ ទាំងនោះហើយទើបប្រធានរដ្ឋសភាអាមេរិក បានស្នើដល់​ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់អាមេរិក ធ្វើយ៉ាងណា​ឲ្យលោកត្រាំនៅឲ្យឆ្ងាយពីកុងតាក់បញ្ជាគ្រាប់បែកបរមាណូ ។
នៅពេលនេះ​ប្រសិនបើលោកត្រាំ ​ត្រូវបានចោទប្រកាន់​ទោស​ ក្រោយបញ្ចប់តំណែងប្រធានាធិបតី លោកនឹងត្រូវបាត់បង់ផលប្រយោជន៍ ជាច្រើន​ដែល អតីតប្រធានាធិបតីអាមេរិកទទួលបាន​ ក្នុងនោះមានការការពារសន្តិសុខ ​និងប្រាក់ចូលនិវត្តន៍។

មិនតែប៉ុណ្ណោះលោកត្រាំនឹងត្រូវហាមប្រាម​ឈរឈ្មោះបោះឆ្នោតនៅអាមេរិក​៕ដោយ៖ធី រីណា


ចែករំលែក៖