ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល សម្រេចជាថ្មីប្រគល់អគារទីស្តីការក្រសួងរ៉ែ និងថាមពល ជូនគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោក ជ្រាបថា រាជរដ្ឋាភិបាលសម្រេចកែសម្រួលខ្លឹមសារចំណុចទី៧ នៃលិខិតលេខ០៤ សជណ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយប្រគល់ទីតាំងទីស្តីការក្រសួងរ៉ែនិងថាមពលបច្ចុប្បន្ន ជូនគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយ សារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅអគារចាស់ដដែលមានដីទំហំ ៥៤មx៤០ម ដោយអាជ្ញាធរ កម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនទទួលបានដីទំហំ ២៩មx៤០ម និង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបានដីទំហំ២៥មx៤០ម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកនិងចាត់ចែងអនុវត្ត៕

ដោយ៖សិលា


ចែករំលែក៖