អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានប្រកាសថា លោកមានបំណងចង់បន្តដឹកនាំស្ថាប័នកំពូលរបស់ពិភពលោកនេះបន្ថែមមួយអាណត្តិទៀត។
សារព័ត៌មានBloomberg នៅថ្ងៃទី១០ខែមករាបានផ្សាយថាអគ្គលេខាធិការ Antonio Guterres បានផ្តល់ព័ត៌មានដល់ សមាជិកអចិន្ត្រៃទាំង៥ថា លោកចង់បន្តដឹកនាំអង្គការសហប្រជាជាតិ អាណត្តិទីពីរ។
លោកAntonio Guterres អាយុ៧១ឆ្នាំ ជាអគ្គលេខាធិការទី៩ របស់អង្គការសហប្រជាជាតិ ចូលកាន់តំណែងនៅខែមករាឆ្នាំ២០១៧ ក្នុងអាណត្តិ៥ឆ្នាំ។
តាមសារព័ត៌មាន Bloomberg លោកGuterresរង់ចាំអាមេរិកមានប្រធានាធិបតីថ្មី ទើបលោកសម្រេចប្រកាសព័ត៌មានស្តីពីគោលបំណងបន្តតំណែង។
នៅពេលនេះការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិមិនទាន់មានប្រតិកម្មអ្វីជុំវិញព័ត៌មានខាងលើនៅឡើយទេ៕
ដោយ៖ធី រីណា(រូបភាព៖TTXVN)