ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យពាក្យគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានបញ្ចេញជាទស្សនៈថា៖
១- កុប្បកម្មនៅផ្លូវវ៉េងស្រេងនិងកុប្បកម្មនៅវិមានកាពីតូល = មានអីខុសគ្នាទៅ?
២- លោកត្រាំត្រូវបណ្តាញសង្គមបិទអស់ = អត់ឮអ្នកណាថាបិទសិទ្ធិព័ត៌មានលោកត្រាំទេ?
៣- តែចំពោះទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អត់មានអីផង = គេនាំគ្នាផ្សាយថាមានការរំលោភសិទ្ធិ?
៤- ការបើកនិងបិទការចេញចូលរថយន្តឆ្លងដែនកម្ពុជាថៃ = ជាហេតុផលការពារកូវីដ-១៩។
៥- បាតុភាពអសកម្មនៅក្នុងសង្គមតែងមាននៅគ្រប់សង្គម = បញ្ហាសំខាន់ការអនុវត្តច្បាប់ឲ្យបានតឹងរឹងដើម្បីបង្ការនិងទប់ស្កាត់។
៦- ក្នុងការបោះឆ្នោតនាឆ្នាំខាងមុខ = គណបក្សនយោបាយដែលមាននីតិសម្បទាត្រឹមត្រូវតាមច្បាប់មានសិទ្ធិចូលរួមប្រកួតប្រជែងដោយសេរី។
៧- ក្រុមសិទ្ធិមនុស្សក្នុងប្រទេសសម្តែងការព្រួយបារម្ភពីច្បាប់ដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើកម្ពុជា = ក្នុងចិត្តរបស់គេគឺសប្បាយរីករាយណាស់ដើម្បីបានសមបំណងគេ ។
៨- ក្រុមជនដែលនិយាយបំផ្លើសថាកម្ពុជារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ = មានចេតនាចង់ឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើកម្ពុជា?
៩- នៅពេលដែលអាមេរិករំលោភសិទ្ធិមនុស្ស = តើបាននរណាដាក់ទណ្ឌកម្មអាមេរិក?
១០- រាប់ខែមកហើយវិទ្យុអារង្ស៊ីសេរីនៅតែផ្សាយបំផ្លើសការពិតថារាជរដ្ឋាភិបាលកម្ពុជារៃអង្គាសលុយពីប្រជាពលរដ្ឋដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ = តាមការពិតប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានស្ម័គ្រចិត្តនិងភ្ញាក់រលឹកបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយគ្មានការអំពាវនាវពីរាជរដ្ឋាភិបាលទេ ៕
ដោយ៖ សុខ ខេមរា