ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាស៊េរីឆ្នាំ២០១៩ជិះបញ្ច្រាសទៅបុកជាមួយម៉តូហុងដាស៊េរីឆ្នាំ២០១៣រងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៩មួយគ្រឿងជិះគ្នា២នាក់ បានបើកបរបោះពួយក្នុងល្បឿនលឿននិងបញ្រ្ចាសទិសដៅចរាចរណ៍បានជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងទៀតស៊េរីឆ្នាំ២០១៣ ជិះម្នាក់ឯងពេញទំហឹង បណ្ដាលឲ្យរងរបួសទាំងសងខាង ប៉ុន្តែអ្នកជិះម្នាក់ឯងរងរបួសធ្ងន់ជាង។

ហេតុករណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខធនាគារABA ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយនៅមុនពេលកើតហេតុជនរងគ្រោះ២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1I-9640ក្នុងទិសដៅពីលិចទៅកើតបញ្រ្ចាសទិសដៅចរាចរណ៍។ ចំណែកជនរងគ្រោះម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៣ពណ៌ខ្មៅម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច។

ប្រភពដដែលបានបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលទាំង៣នាក់តែម្ដង។ក្រោយពេលកើតហេតុជនរងគ្រោះដែលជិះម៉ូតូម្នាក់ឯងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ហើយនគរបាលមូលដ្ឋានក៏បានចុះទៅធ្វើការវាស់វែងនិងនាំយកម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយផងដែរ៕ដោយ៖សុខាសែនជ័យ​


ចែករំលែក៖