ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ។ អនុក្រឹត្យនេះ កំណត់អំពីវិធាន និងនីតិវិធីនៃការអនុវត្តប្រាក់បេសកកម្មនៅក្នុងប្រទេស និងក្រៅ ប្រទេស ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ភាពសក្តិសិទ្ធិ តម្លាភាព និងគណនេយ្យភាពនៃការបំពេញបេសកកម្ម នៅក្នុងប្រទេស និងក្រៅប្រទេសរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាធារណៈ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះសមាជិករាជរដ្ឋាភិបាល ,រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ,រដ្ឋលេខាធិការ ,អនុរដ្ឋលេខាធិការ ,សមាសភាពក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់,មន្ត្រីរាជការសាធារណៈគ្រប់លំដាប់ថ្នាក់ទីប្រឹក្សា, ជំនួយការមន្ត្រីជាប់កិច្ចសន្យាដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងមុខងារសាធារណៈនិងជំនួយការហិរញ្ញវត្ថុនៃរដ្ឋបាលឃុំ សង្កាត់។
សូមអាននូវអនុក្រឹត្យរាជរដ្ឋាភិបាលទាំងស្រុងដូចខាងក្រោម៕
ដោយ៖ សុខ ខេមរា